Matthew 14

ស្ដេចហេរ៉ូឌចំអកឲ្យព្រះយេស៊ូ

1គ្រានោះហេរ៉ូឌ
«ហេរ៉ូឌ» គឺជាស្ដេចហេរ៉ូឌអាន់ទីផាស ដែលមានងារថាស្ដេចត្រាញ់គ្រប់គ្រងលើស្រុកកាលីឡេ (សូមមើលលូកា៣:១)។
ជាស្ដេចត្រាញ់​បាន​ឮដំណឹង​អំពី​ព្រះ​យេស៊ូ
2ស្ដេចមានបន្ទូល​ទៅ​ពួក​បាវបម្រើថា៖ ​«ម្នាក់​នេះជាយ៉ូហាន
«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង​ ១៤:២,៣,៨ ដែរ។​
អ្នកធ្វើពិធីជ្រមុជទឹក​បាន​រស់ពីស្លាប់ឡើងវិញហេតុនេះហើយបានជា​មាន​ការអស្ចារ្យកើតឡើងតាមរយៈគាត់»។
3ដ្បិតស្ដេច​ហេរ៉ូឌ​បាន​ចាប់ចង​លោក​យ៉ូហានហើយឃុំគាត់ក្នុងគុកដោយសារតែ​ព្រះនាង​ហេរ៉ូឌាសជាប្រពន្ធ​របស់​ភីលីព​ត្រូវ​ជាប្អូន​របស់​ស្ដេច 4ព្រោះលោក​យ៉ូហាន​បាន​ទូលប្រាប់ស្ដេចថា៖ ​«វា​មិនត្រឹមត្រូវទេ​ដែល​ព្រះអង្គយកព្រះនាង​ធ្វើជា​ប្រពន្ធ​នោះ» 5ស្ដេចចង់សម្លាប់​គាត់​​​​ណាស់​ប៉ុន្ដែ​ខ្លាចបណ្ដាជនព្រោះ​ពួកគេ​បាន​ចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល 6ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌកូនស្រី​របស់​ព្រះនាង​ហេរ៉ូឌាស​បាន​រាំនៅកណ្ដាល​ចំណោម​ពួកគេ​ហើយ​ស្ដេច​ហេរ៉ូឌក៏ពេញ​​ចិត្ដ​នឹង​នាង 7ដូច្នេះស្ដេច​ក៏សន្យា​នឹង​នាងដោយស្បថថា​នឹង​ប្រទានអ្វីក៏ដោយ​ដែល​នាង​សុំ 8ដោយសារម្ដាយនាងបញ្ចេះ​នាង​ក៏​ទូលសុំថា៖ ​«សូម​ប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក​ដាក់​លើថាស​ឲ្យ​ខ្ញុំម្ចាស់នៅទីនេះ» 9ស្ដេចព្រួយចិត្ដ​​ណាស់​ប៉ុន្ដែ​ដោយសារតែពាក្យសម្បថនិង​ពួក​ភ្ញៀវ​ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើតាមសំណូម​នាង។ 10ស្ដេចក៏ចាត់​គេ​ឲ្យទៅកាត់​លោក​យ៉ូហាននៅក្នុងគុក 11រួចគេ​យកក្បាល​របស់​គាត់​ដាក់​លើថាសឲ្យ​ទៅ​នាងហើយ​នាង​ក៏យកទៅ​ឲ្យ​ម្ដាយរបស់​នាង 12ពួកសិស្ស​របស់​គាត់​បាន​ចូលមកយកសពគាត់ទៅបញ្ចុះហើយក៏មករៀបរាប់ប្រាប់​ព្រះ​យេស៊ូ

ព្រះយេស៊ូប្រទានអាហារមនុស្សប្រាំពាន់នាក់

13ពេល​ព្រះ​យេស៊ូ​ពី​ការនេះ​ព្រះអង្គ​ក៏យាងតាមទូកចេញពីទីនោះទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯងតែ​ពេល​បណ្ដាជន​បាន​ដឹងក៏ចេញពីក្រុងនានាដើរទៅតាមព្រះអង្គ 14ពេលចេញ​ពី​ទូក​ព្រះអង្គ​បាន​ឃើញមនុស្សច្រើនកុះករក៏​មាន​ចិត្ដអាណិត​អាសូរ​ពួកគេ​យ៉ាងខ្លាំង​និង​បាន​ប្រោសអ្នកជំងឺទាំង​ឡាយ​ក្នុងចំណោម​ពួកគេឲ្យបានជា 15លុះដល់ល្ងាច​ពួក​សិស្ស​បាន​ចូលមកជិតព្រះអង្គទូលថា៖ ​«កន្លែងនេះនៅដាច់ពីគេម៉ោងក៏ជ្រុលហើយ​សូម​រំសាយបណ្ដាជនឲ្យទៅតាមភូមិ​ដើម្បី​ឲ្យ​គេ​ទិញអាហារ​សម្រាប់​ខ្លួនគេ» 16តែព្រះ​យេស៊ូ​បាន​មានបន្ទូល​ទៅ​ពួកគេថា៖ ​«មិនចាំបាច់​ឲ្យ​ពួកគេទៅទេ​ចូរ​អ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ 17ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ ​«នៅទីនេះ​យើង​គ្មានអ្វីទេក្រៅពីនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ» 18ព្រះអង្គក៏មានបន្ទូលថា៖ ​«ចូរ​យក​ត្រី​និងនំប៉័ង​នោះមក​ឲ្យ​ខ្ញុំនៅទីនេះ» 19ព្រះអង្គបាន​បង្គាប់បណ្ដាជន​ឲ្យ​អង្គុយលើស្មៅ​ហើយ​យកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ​នោះ​មក​ក៏​ងើយមើលទៅស្ថានសួគ៌អរព្រះគុណរួចកាច់ឲ្យ​ទៅ​ពួក​សិស្សហើយ​ពួក​សិស្សក៏​ចែក​ឲ្យ​បណ្ដាជន 20ពួកគេបាន​បរិភោគនិងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នារួច​គេ​ប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរ​កន្ដ្រកពេញ 21ហើយអ្នកដែល​បាន​បរិភោគមានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រីនិងកូនក្មេងទេ

ព្រះយេស៊ូយាងដើរលើទឹក

22ភ្លាមនោះ​ព្រះអង្គ​តឿន​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ចុះទូក​ឆ្លង​ទៅត្រើយម្ខាងមុនព្រះអង្គខណៈនោះ​ព្រះអង្គ​ក៏​រំសាយបណ្ដាជន 23ពេលរំសាយបណ្ដាជនរួចហើយ​ព្រះអង្គ​ក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ ​លុះដល់ពេលព្រលប់​ព្រះអង្គ​ក៏នៅទីនោះតែម្នាក់ឯង 24ទូកឃ្លាតឆ្ងាយពីគោករាប់រយ​ម៉ែត្រហើយត្រូវរលកបោកបក់ព្រោះបញ្ច្រាស់ខ្យល់ 25នៅយាម
«យាម» នៅសម័យរ៉ូម រយៈពេលដប់ពីរម៉ោងនៅពេលយប់ត្រូវបានបែងចែកជាបួនយាម ក្នុងមួយយាមមានរយៈបីម៉ោង។ យាម​ទី​បួន​ជា​រយៈ​ពេល​បី​ម៉ោង​មុន​ថ្ងៃ​រះ​។
ទីបួនយប់នោះ​ព្រះអង្គ​បាន​យាងដើរលើបឹង
«បឹង» សំដៅលើ «បឹងកាលីឡេ»។ មាន​នៅ​ក្នុង ១៤:២៦ ដែរ​។​
មកពួកសិស្ស
26ប៉ុន្ដែពេល​ពួក​សិស្សឃើញព្រះអង្គយាងដើរលើបឹង​ក៏​និយាយ​ទាំង​តក់ស្លុតថា៖ ​«ខ្មោច​លង!» ​ហើយ​ពួកគេ​ក៏ស្រែកឡើងទាំងភ័យខ្លាច 27ប៉ុន្ដែភ្លាមនោះ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេវិញថា៖ ​«កុំខ្លាចអីក្លាហានឡើងគឺខ្ញុំទេ 28លោកពេត្រុសទូលតប​ទៅ​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​បើជាព្រះអង្គមែន​សូម​បង្គាប់ខ្ញុំ​ឲ្យ​ទៅព្រះអង្គ​នៅ​លើទឹកផង» 29ព្រះអង្គមានបន្ទូលថា៖ ​«មកចុះ» ​លោក​ពេត្រុស​ក៏​ចុះពីទូកហើយដើរលើទឹក​សំដៅ​ទៅ​ព្រះ​យេស៊ូ 30ប៉ុន្ដែពេល​ឃើញខ្យល់ខ្លាំង​ពេក​នោះ​គាត់​ក៏​ភ័យហើយចាប់ផ្ដើមលិចចុះ​គាត់​ក៏ស្រែកឡើងថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​សង្គ្រោះខ្ញុំផង» 31ព្រះយេស៊ូលូក​ព្រះ
«ព្រះហស្ដ» ជារាជសព្ធប្រើសម្រាប់ហៅ «ដៃ»។
ហស្ដចាប់គាត់ភ្លាមរួច​ព្រះអង្គ​មានបន្ទូល​ទៅ​គាត់ថា៖ ​«មនុស្ស​មានជំនឿតិចអើយ! ​ហេតុអ្វី​បានជា​អ្នក​សង្ស័យដូច្នេះ?»។
32កាលព្រះអង្គ​និង​លោកពេត្រុស​ឡើង​ទូកហើយនោះខ្យល់ក៏ស្ងប់ទៅ 33អ្នកនៅលើទូក​បាន​ថ្វាយបង្គំព្រះអង្គ​ទាំង​ទូលថា៖ ​«ព្រះអង្គ​ពិតជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន

ព្រះយេស៊ូប្រោស​មនុស្សជាច្រើន

34ពេល​ឆ្លង​ដល់​ត្រើយម្ខាង​ពួកគេ​បាន​មកដល់តំបន់គេនេសារ៉ែត 35ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ​ពួកគេ​ក៏​ជូន​ដំណឹង​ទៅដល់ស្រុកទាំងអស់​នៅ​ជុំវិញនោះរួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មានជំងឺមក​ឯ​ព្រះអង្គ 36និងអង្វរព្រះអង្គ​ឲ្យ​អ្នកទាំងនោះ​ពាល់ត្រឹមតែរំយោលអាវ​របស់​ព្រះអង្គប៉ុណ្ណោះហើយ​មនុស្ស​ជាច្រើន​ដែល​បាន​ពាល់ក៏​បាន​ជាសះស្បើយ
Copyright information for KhmKCB